គ្រឿងផ្សំមានៈ
1 សាច់គោ យកសាច់គោល្អខ្ចី ហេីយផុយ ( លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
2 ម្ទេសប្លោកលឿង . ម្ទេសប្លោកក្រហម ( លាងទឹកអោយស្អាត ហាន់ជាសសៃតូចៗ )
3 ខ្ទឹមបារាំង (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
4 ត្រប់ស្រួយ (លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដេីងៗ )
5 សណ្ដែកកួរ (លាងទឹកអោយស្អាត កាត់ជាកង់ៗ ខ្លីល្មម )
6 ជីរអង្កាម ( បេះអោយស្អាត រួចយកទៅលាងទឹក )
7 សាឡាត់ . នឹងសាឡាត់ពណ៌ស្វាយ ( បេះលាងទឹកអោយស្អាត កាត់ជាកង់ខ្លីៗ ល្មម )
8 ប៉េងប៉ោះ ( លាងទឹកអោយស្អាតពុុះជាបួន )
9 អង្ករលីង
10 អំបិល
11 បីចេង
12 ស្ករស
13 ក្រូចឆ្មារ ឬ ទឹកក្រូចឆ្មារ
14 ប្រហុកឆៅ ( ចិញ្ច្រាំអោយម៉ត់ )
15 រំដេង . គល់ស្លឹកគ្រៃ . ស្លឹកក្រូចសេីច ( លាងទឹកអោយស្អាត ហាន់បញ្ឈិតស្ដេីងៗ )
16 ខ្ទឹមស . ខ្ទឹមក្រហម . ម្ទេស ( លាងទឹកអោយស្អាត ចិញ្ច្រាំចូលគ្នាអោយម៉ត់ )
+ វិធីធ្វេី
យេីងដាំទឹកបន្តិចសំរាប់ យកមកធ្វេីជាទឹកប្រហុក ទឹកពុះរួចយកប្រហុកចិញ្ច្រាំ
យកបន្លែដែលហាន់រួច ដាក់ចូលចានដែលធំមួយ យកសាច់គោដែលត្រាំទឹក ប្រហុក មកចាក់ ចូលជាមួយបន្លែរ ច្របល់ថ្នមៗ រួចដាក់អង្ករលីង . ជីរអង្កាម ចូលច្របល់ម្ដងទៀត ថ្នមៗ រួចបន្ថែមម្ដងទៀត អង្ករលីង ជាការស្រេច។
No comments:
Post a Comment