រថយន្តហ៊ីយ៉ាន់ដាយ បុកជាមួយរថយន្ត សាំយ៉ុងពេញទំហឹង បណ្តាលឲ្យតៃកុងឡាន
នៃរថយន្តទាំងពីរ និងអ្នករួមដំណើរសរុប ទាំងអស់៦នាក់ រងរបួសធ្ងន់ និងស្រាល ។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៦៖៥០នាទីព្រឹក ថ្ងៃទី០៦ ខែមីនា
ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចចន្លោះគីឡូម៉ែតលេខ១០៩
និង១១០ ស្តិតក្នុងភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។
នគរបាលស្រុកអូរាំងបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តទាំងពីរខាងលើ
បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ដោយរថយន្តសាំយ៉ុងពណ៌សរ ពាក់ស្លាកលេខ
2Q 06 90 ភព ដឹកឥវ៉ាន់ពេញប្រៀប ក្នុងទិសដៅពីភ្នំពេញ មកកាន់ខេត្តមណ្ឌលគិរី
ចំណែករថយន្តម្ខាងទៀតម៉ាក ហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ 1285 ភព4
ដឹកសម្ភារៈខួងអណ្តូង ធ្វើដំណើរចេញពីខេត្តមណ្ឌលគិរី
មកស្រុកអូររាំងលុះមកដល់កន្លែងកើតហេតុ
ក៏បុកគ្នាពេញទំហឹងតែម្ដងបណ្តាលឲ្យថៅកុងរថយន្តសាំយ៉ុង ឈ្មោះ ផន ថូផង
ភេទប្រុស អាយុ៣៥ ឆ្នាំ រងរបួសធ្ងន់ រីឯថៅកុងរថយន្តហ៊ីយ៉ានដាយ ឈ្មោះ យ៉ិន
សុវណ្ណ ភេទប្រុស អាយុ ៣០ឆ្នាំ រងរបួសស្រាល ហើយភ្លាមៗនោះ
អ្នកទាំងពីរត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភព ABC
No comments:
Post a Comment