Pages

Friday, January 15, 2016

រថយន្តនិងគោយន្តបុកគ្នាដាច់ជាពីរ

រថយន្តនិងគោយន្តបុកគ្នាដាច់ជាពីរ
បាត់ដំបង៖នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦វេលាម៉ោង១៥និង០០នាទីមានករណី
គ្រោះថ្នាក់ចរាចណ៏មួយរវាងរថយន្តទំនើបនិងគោយន្តដឹកស្រូវបណ្តាលអោយគោយន្តដាច់ជាពីកំណាត់។

...
ហេតុការណ៏នេះបានឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតនៅចំណុច
ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពបានអោយដឹងថា៖រថយន្តទំនើបម៉ាកបាឡែនពណ៌សពាក់ស្លាកលេខភ្នំពេញ
2AA-7591បើកបរជាលណ្ខះគ្រួសារ(សុំមិនបញ្ចេញឈ្មោះ)ក្នុងទិសដៅ
ពីត្បូងទៅជើងចំណែកគោយន្តដឹកស្រូវបើកបរដោយបុរសម្នាក់ឈ្មោះ
សិុន សាក់ ភេទប្រុស អាយុ៤២ឆ្នាំក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុច
ខាងលើក៏ស្រាប់តែរថយន្តបុកគោយន្តបណ្តាលអោយដាច់ជាពីរកំណាត់ចំកណ្តាល
ទ្រូងផ្លូវ។

គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះមិនបណ្តាលអោយជនរងគ្រោះណាម្នាក់រងរបួសឡើយពីព្រោះតៃកុងគោយន្តបានលោតចុះពីលើគោយន្តរបស់ខ្លួនយ៉ាងរហ័សដើម្បីគេចពីណ្តៅមរណះទាំងភាពរន្ធត់ស្ទើតែមិនគួរអោយជឿ។
ក្រោយពេលកើតហេតុកំលាំងនគរបាលស្រុកថ្មគោលបានចុះជួយអន្តរាគមន៏ភ្លាមៗចំណែកភាគីទាំងពីរព្យាយាមដោះស្រាយជាមួយគ្នាដោយសន្តិវិធី៕




No comments:

Post a Comment